នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមកម្មវិធី Navigating women’s healthcare in Malaysia ដែលបានដោយរៀបចំឡើងដោយរាជរដ្ឋាភិបាលម៉ាឡេសុី និងក្រុមប្រឹក្សាឯកទេសទេសចរណ៍សុខាភិបាលម៉ាឡេសុី ក្រោមអធិបតីភាព លោកជំទាវកត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម អុន សាហារ៉ូនឌីន អគ្គរាជទូតម៉ាឡេសុីប្រចាំនៅកម្ពុជា ស្ថិតនៅសណ្ឋាគារ Shangri-La hotel រាជធានីភ្នំពេញ។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី