នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា ជាគណៈប្រតិភូសភាកម្ពុជា ដែលនឹងអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ និងជាតំណាងមកពីគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចសន្ទនាសភាស្តីពី ការតភ្ជាប់ទំនាក់ទំនងសភារវាងសហភាពអឺរ៉ុប និងកម្ពុជា នៅវិមានរដ្ឋសភា។
កិច្ចសន្ទនានេះ ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥រដ្ឋសភា។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ក៏បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបិទកម្មវិធីផងដែរ។
ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ