ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម ជាម ប៉េ អា សមាជិកគណៈកម្មការទី២រដ្ឋសភា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា អញ្ជើញចូល រួមកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំបន់អាស៊ី (APA) ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។
កិច្ចប្រជុំខាងលើ បានផ្តោតលើការពិចារណាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៧ ពាក់ព័ន្ធនឹងបញ្ហា ១) ថាមពល ២) បរិស្ថាន ៣) កិច្ចការហិរញ្ញវត្ថុដើម្បីធានាកំណើនសេដ្ឋកិច្ច ៤) ការកាត់បន្ថយភាពក្រីក្រ ៥) ការអនុវត្តគោលដៅប្រកបដោយចីរភាព ៦) អនាម័យ និងទឹកនៅក្នុងតំបន់អាស៊ីជារួមនិង ៧) គំនិតផ្តួចផ្តើមហិរញ្ញវត្ថុអាកាសធាតុតំបន់អាស៊ី។
ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ