ឯកឧត្តម ឡាយ សំកុល ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា
ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបលោកជំទាវ ផ្លរីដា អែន ខាំមើល ភី ម៉ាយអូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានាដែលជាផលប្រយោជន៍រួមនៃស្ថាប័ននិងប្រទេសទាំងពីរ បន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់នៃទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ហ្វឺឌីណាន់ រ៉ម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជានៅដើមខែកញ្ញានេះ។
ជំនួបពិភាក្សាប្រព្រឹត្តទៅ នៅបន្ទប់ប្រជុំឯកឧត្តមអគ្គលេខាធិការ វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន