នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអនុញ្ញាតឱ្យសមាគមពេទ្យព្យាបាលដោយចលនា ជួបសម្តែងការគួរសម និងពិភាក្សាការងារ ដឹកនាំដោយលោក ហៀម ហឿង ប្រធាន និងឯកឧត្តម សុខ សំណាង ប្រធានកិត្តិយស នៃសមាគមពេទ្យព្យាបាលដោយចលនា នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ។
សូមជម្រាបថា សមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា (សពចក) គឺជាសមាគមតំណាងវិជ្ជាជីវៈព្យាបាលដោយចលនាតែមួយគត់នៅកម្ពុជា ដើម្បីអភិវឌ្ឍវិជ្ជាជីវៈព្យាបាលដោយចលនា ដោយមានជំរុញ និងលើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាលបន្ត ការផ្តល់សេវាសុខភាព និងស្តារលទ្ធភាពពលកម្មកាយសម្បទា ជូនប្រជាពលរដ្ឋនៅកម្ពុជា…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន