khmer eng
  • កម្ពុជា និងហ្វ៊ីលីពីន នឹងបន្តរីកចម្រើនជាមួយគ្នា នៅលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកវិទ្យា
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅសាលពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតហ្វ៊ីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសភា កសិកម្ម អប់រំ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

    ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានចូលរួមរំលែកមរណទុក្ខ និងសោកស្តាយជាទីបំផុតជាមួយរដ្ឋាភិបាលហ្វ៊ីលីពីន ចំពោះគ្រោះរញ្ជួយដី ដែលបានវាយប្រហារហ្វ៊ីលីពីន កាលពីយប់ម្សិលមិញនេះ។

    ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃទំនាក់ទំនងកម្ពុជា ហ្វ៊ីលីពីន ដែលកាន់តែរឹងមាំបន្ទាប់ពីមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតកំពូលរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីហ្វ៊ីលីពីន នាពេលថ្មីៗនេះ។ ឯកឧត្តមបណ្ឌិត បានបន្តថា ហ្វ៊ីលីពីន គឺជាសមាជិកដ៏សំខាន់ក្នុងអាស៊ាន ដែលជាកម្លាំងចលករមួយអាចជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងអាស៊ានឱ្យកាន់តែរឹងមាំ និងធន់នឹងវិបត្តិខាងក្រៅបាន។ ជាក់ស្តែង កំណើននៃការនាំចេញអង្ករ គ្រាប់ធញ្ញជាតិ ផលិតផលកសិកម្ម និងទំនិញជាច្រើនមុខទៀតរបស់កម្ពុជា ទៅកាន់ហ្វ៊ីលីពីន។

    ឯកឧត្តមបណ្ឌិត និងលោកជំទាវអគ្គរដ្ឋទូត បានផ្លាស់ប្តូរយោបល់ពីបញ្ហាអន្តរជាតិ និងជាពិសេសបញ្ហាជម្លោះនៅក្នុងតំបន់អាស៊ាន។ ចំពោះស្ថានភាពតំបន់ព្រំដែនកម្ពុជា-ថៃ នៅតែមានភាពតានតឹង និងផុយស្រួយ ទោះបីមានបទឈប់បាញ់។ ឯកឧត្តម បញ្ជាក់ថាកម្ពុជា នឹងអត់ធ្មត់ដល់ទីបំផុតចំពោះការញុះញង់ និងបានព្យាយាមដោះស្រាយតាមការចរចាផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀង ដើម្បីសន្តិភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពក្នុងពេលឆាប់ខាងមុខនេះ ជាពិសេសគឺការដោះលែង ត្រឡប់មកវិញនូវទាហានកម្ពុជា ១៨ រូប ដែលកងទ័ពថៃចាប់ធ្វើជាចំណាប់ខ្មាំង ក្រោយបទឈប់បាញ់ចូលជាធរមាន។

    ឯកឧត្តមបណ្ឌិត និងលោកជំទាវអគ្គរដ្ឋទូត យល់ស្របថា ហ្វ៊ីលីពីន និងកម្ពុជា ត្រូវចាប់យកឱកាសក្នុងបញ្ហាប្រឈមក្នុងស្ថានភាពពិភពលោកបែបនេះ ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងបន្តការរីកចម្រើនជាមួយគ្នា នៅលើវិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន

    Cambodia and the Philippines will continue mutual growth in agriculture, industry, trade, and technology

    On the morning of October 10, 2025, at Special Hall 3 of the Senate Building, H.E Dr. Thun Vathana, Second Vice President of the Senate, met with H.E. Flerida Ann Camille P. Mayo, Ambassador of the Philippines to Cambodia. The meeting aimed to enhance cooperation in the fields of agriculture, industry, education, trade, and technology.

    At the outset, HE Dr. Vathana expressed his heartfelt condolences to the Philippine government for the earthquake that struck the Philippines the previous night.

    He commended the strengthening of Cambodia-Philippines relations, particularly following recent high-level exchanges between the Prime Minister of Cambodia and the President of the Philippines. H.E Dr. noted that the Philippines is a vital member of ASEAN and plays a crucial role in promoting economic resilience and trade within the region. He highlighted the notable increase in exports of rice, grains, agricultural products, and other goods to the Philippines.

    During their discussion, HE Dr. Vathana and Ambassador Mayo exchanged perspectives on international issues, particularly conflicts in the ASEAN region. They acknowledged the ongoing tension along the Cambodian-Thai border, despite a ceasefire. HE Dr. Vathana reaffirmed Cambodia’s commitment to resisting provocations and pursuing a peaceful resolution through legal negotiations, particularly concerning the release of 18 Cambodian soldiers kidnapped by the Thai army since the ceasefire took effect.

    They agreed on the importance of seizing opportunities in the current global landscape to strengthen their ties and continue mutual growth in agriculture, industry, trade, technology and other sectors.

    Content: Office of the Second Vice President of the Senate
    Photo: Information Department


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ