khmer eng
  • គំនិតផ្តួចផ្តើមអរិយធម៌សកល វប្បធម៌ He He របស់ចិន មានគុណតម្លៃនៃការរួមផ្សំរវាងវប្បធម៌ ជំនឿ និងសាសនា ដែលមានអាយុកាលរាប់ពាន់ឆ្នាំ និងមានទំនាក់ទំនងស៊ីជម្រៅជាមួយអាណាចក្រខ្មែរតាំងពីសម័យបុរាណ។
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី គំនិតផ្តួចផ្តើមអរិយធម៌សកល និងវប្បធម៌ HeHe របស់សាធារណរដ្ឋប្រជាមានិតចិន។
    សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំខុទ្ទកាល័យឯកឧត្តមបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីរាជការអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបប្រមាណ ៤០រូប។

    ឯកឧត្តមបណ្ឌិត សន ពៅ នាយករងខុទ្ទកាល័យឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភា បានជម្រាបអង្គសិក្ខាសាលាថា ឯកឧត្តមបណ្ឌិត អនុប្រធានទី២ មានគម្រោងនឹងទៅចូលរួមសន្និសីទអន្តរជាតិលើកទី៥ ស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកល និងវប្បធម៌HeHe នៅប្រទេសចិនក្នុងខែតុលានេះ។ លើសពីនេះ ឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភា តំណាងឱ្យប្រទេសកម្ពុជា នឹងចូលរួមកាត់ខ្សែបូ នាវាពេទ្យមនុស្សធម៌សម្រាប់ការសង្រ្គោះ និងព្យាបាលរបស់ចិន ក្រោមគម្រោងរបស់ UN ដែលនឹងចាកចេញពីកំពង់ផែប្រទេសចិន មកសំចតនៅប្រទេសកម្ពុជា ជាទីសំចតទី១ ផងដែរ។ គម្រោងនាវាពេទ្យមនុស្សធម៌នេះ ត្រូវបានរៀបចំឡើងដោយមូលនិធិ PeaceLand របស់ប្រទេសចិន ដែលមានទីស្នាក់ការនៅកម្ពុជា និងបានផ្តល់ជំនួយដល់កម្ពុជា លើច្រើនវិស័យ តាំងពីឆ្នាំ២០១៨ មក។ 

    ឯកឧត្តមបណ្ឌិត ជា មុនីឬទ្ធ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានធ្វើបឋកថា អំពីគោលបំណង និងខ្លឹមសារនៃគំនិតផ្តួចផ្តើមអរិយធម៌សកល វប្បធម៌ HeHe របស់ចិន ដែលមានគោលដៅកសាងពិភពលោកជា សហគមន៍ជោគវាសនារួម ដែលប្រទេសទាំងអស់ មិនថា ជាតិសាសន៍ណា ក៏អាចរួមរស់ ដោយសុខសន្តិភាព និងរីកចម្រើនជាមួយគ្នា។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail