នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នាឱកាសសម័យប្រជុំលើកទី១៥១ នៃ
សហភាពអន្តរសភា(IPU) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស, ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Nur Jazlan MOHAMED ក្នុងបរិយាកាសស្និទស្នាល ដោយផ្ដោតលើទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ, និងស្ថានភាពសន្តិសុខតំបន់ និងអន្តរជាតិ។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា