khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីចូលរួមសន្និសីទ នៅប្រទេសចិន និងចូលរួមមហាសន្និបាត IPU-151 នៅប្រទេសស្វីស
     
    ចែករំលែក ៖

    នាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មាតុប្រទេសវិញ បន្ទាប់ពីអញ្ជើញចូលរួមសន្និសីទគ្រឿងបរិក្ខារសមុទ្រពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ “នាំក្តីសុបិន្តរបស់មនុស្សជាតិឆ្ពោះទៅកាន់អនាគតថ្មី” នៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន ប្រទេសចិន និងបន្តចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (IPU-151) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី១៤-២៥ ខែតុលា ឆ្នាំ២០២៥។

    ក្នុងឱកាសនោះ ក៏មានការអញ្ជើញទទួលដំណើរពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន