khmer eng
  • កម្ពុជាចង់បានភ្ញៀវទេសចរ អាហារូបករណ៍ ពាណិជ្ជកម្ម និងការវិនិយោគពីចិន
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនាវាពេទ្យសម្រាប់ “ជំនួយផ្នែកវេជ្ជសាស្រ្ត និងដឹកជញ្ជូនក្នុងគ្រោះមហន្តរាយ” ដែលប្រព្រឹត្តទៅនៅក្រុងថាយចូវ ខេត្តជឺជាំង ប្រទេសចិន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

    ឆ្លៀតក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានស្នើឱ្យចិនអញ្ជើញធ្វើទេសចរនៅកម្ពុជា បង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ពិសេសបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគបន្ថែមនៅកម្ពុជា ដោយកម្ពុជាមានតម្លៃកម្លាំងពលកម្មទាប ការអនុគ្រោះពន្ធ និងទីផ្សារនាំចេញដូចជាអាម៉េរិក និងអឺរ៉ុប។ ឯកឧត្តមបណ្ឌិត បានមានប្រសាសសន៍ថា៖ កម្ពុជា-ចិន មានកិច្ចសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយយើងកំពុងរួមគ្នាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា។ សរុបមក កម្ពុជា-ចិន គឺជាមិត្តដ៏រឹងមាំ មិត្តដែកថែប ដូច្នេះយើងត្រូវគាំទ្រគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ។

    ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីសារៈសំខាន់នៃការងារមនុស្សធម៌ ជាពិសេសជំនួយផ្នែកវេជ្ជសាស្ត្រនេះ នឹងមានឧត្តមប្រយោជន៍សម្រាប់មិត្តភាពនៃប្រទេសទាំង២។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យក្រុមគ្រូពេទ្យដែលនឹងត្រូវចេញដំណើរពីខេត្តជឺជាំងមកកាន់ប្រទេសកម្ពុជា តាមនាវាពេទ្យនេះ ដូចខាងក្រោម៖
    –  ពិនិត្យព្យាបាលជូនប្រជាជនកម្ពុជា
    –  ទស្សនាតំបន់ទេសចរណ៍ផ្សេងៗ រួមមានអង្គរវត្តដែល លោក ជីវ តាក្វាន់ បានទៅទស្សនាក្នុងឆ្នាំ១២៩៦
    –  ជួបជាមួយមេដឹកនាំកម្ពុជានៅទីក្រុងភ្នំពេញ។

    លោកស្រី​ Ye Ling Jun អនុប្រធានសភាប្រឹក្សានយោបាយប្រចាំក្រុងថាយចូវបានទទួលយកសំណើ និងខិតខំប្រឹងប្រែងពង្រឹងមិត្តភាព និងសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងថែមទៀត។

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន