khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានជួបសំណេះសំណាលជាមួយ លោក Zhao Cheng ជាប្រធានគណៈកម្មការឃោសនាបក្សកុម្មុយនីស្តចិនប្រចាំខេត្តជឺជាំង
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន ជួបសំណេះសំណាលជាមួយលោក Zhao Cheng ជាប្រធានគណៈកម្មការឃោសនាបក្សកុម្មុយនីស្តចិនប្រចាំខេត្តជឺជាំង នៅក្រុងថាយចូវ ខេត្តជឺជាំង ប្រទេសចិន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងអំណរគុណចំពោះ លោក Zhao Cheng ដែលបានទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ជូនដល់គណៈប្រតិភូកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៃវេទិកាស្តីពីការផ្សព្វផ្សាយវប្បធម៌សុខដុមនីយកម្ម។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានស្នើឱ្យមិត្តចិនអញ្ជើញធ្វើទេសចរបន្ថែមមកកម្ពុជា បង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ពិសេសបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគបន្ថែមនៅកម្ពុជា ព្រោះកម្ពុជាមានតម្លៃកម្លាំងពលកម្មទាប ការអនុគ្រោះពន្ធ និងទីផ្សារនាំចេញដូចជាអាម៉េរិក និងអឺរ៉ុប។

    លោក Zhao Cheng ជាប្រធានគណៈកម្មការឃោសនាបក្សកុម្មុយនីស្តចិនប្រចាំខេត្តជឺជាំងបានទទួលយកសំណើ ព្រមទាំងខិតខំប្រឹងប្រែងពង្រឹងមិត្តភាព និងសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរថែមទៀត។

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ