khmer eng
  • ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញចូលរួមកម្មវិធីបើកវេទិកាកិច្ចសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី២១ ខែវិចិ្ឆកា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមកម្មវិធីបើកវេទិកាកិច្ចសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ រៀបចំឡើងដោយសមាគមច្បាប់ចិន ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឆិន វិនឈីង (Chen Wenqing) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តចិន និងជាប្រធានសមាគមច្បាប់ចិន និងឯកឧត្តម យាន ជាជុន (Yuan Jiajun) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តចិន និងជាអគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មយនីស្តចិនប្រចាំទីក្រុងឆុងឈីង នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

    ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានអញ្ជើញឡើងថ្លែងសារលិខិតអបអរសាទររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តម ឆិន វិនឈីង ក្នុងកម្មវីធីបើកវេទិកាខាងលើ ដោយមានការចូលរួមពីគណៈប្រតិភូមកពី១៣ ប្រទេស និងអ្នកចូលរួមជាង៤០០នាក់។

    ឯកឧត្តមអគ្គលេខាធិការ ក៏បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ដែលជាការចាប់ផ្តើមដំបូងនៃកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ដែលជាប្រយោជន៍រួមរវាងស្ថាប័នទាំងពីរ។

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា

    H.E. Mr. Lay Samkol, Secretary General, attends the Opening Ceremony of the 7th China-ASEAN Legal Cooperation Forum in Chongqing, People’s Republic of China

    On the morning of November 21, 2025, in Chongqing, China, H.E. Mr. Lay Samkol, Secretary General of the Senate of the Kingdom of Cambodia, attended the opening ceremony of the 7th China-ASEAN Legal Cooperation Forum, hosted by the China Law Society. The ceremony was presided over by H.E. Mr. Chen Wenqing, Member of the Political Bureau of the CPC Central Committee and President of the China Law Society, and H.E. Mr. Yuan Jiajun, Member of the Political Bureau of the CPC Central Committee and Secretary of the Chongqing Municipal Party Committee.

    During the opening ceremony, H.E. Mr. Lay Samkol recited the congratulatory letter from Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate, addressed to H.E. Mr. Chen Wenqing. The forum was attended by more than 400 participants from 13 countries.

    H.E. Mr. Lay Samkol also attended the signing ceremony of the Memorandum of Understanding between the Secretariat General of the Senate and the China-ASEAN Legal Research Center, marking the beginning of cooperation in legal research, exchange and dialogue for the mutual benefits of the two institutions.

    Source: Cabinet of Secretary General


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ