ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការផ្លាស់ប្តូរការអនុវត្តជាក់ស្តែង តាមប្រព័ន្ធនិម្មិត
នាយប់ថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២១:០០នាទីដល់ម៉ោង២២:០០នាទី ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធាន
គណៈកម្មការទី៩ព្រឹទ្ធសភា ជាអនុប្រធានគណៈកម្មការក្រមសីលធម៌សមាជិកព្រឹទ្ធសភា
កម្ពុជា និងជាសមាជិកបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា បាន
អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការផ្លាស់ប្តូរការអនុវត្តជាក់ស្តែងលើប្រធានបទស្តីពី សញ្ញាណនៃផលប្រយោជន៍ផ្ទាល់ខ្លួន តាមប្រព័ន្ធនិម្មិត ក្រោមការសម្របសម្រួលរបស់លោកស្រី Élodie Gagné-LAFRANCE មេធាវី-អ្នកសម្របសម្រួលសម្រាប់ការបង្ការនៅអមស្នងការក្រម
សីលធម៌នៃរដ្ឋសភាកេបិច ប្រទេសកាណាដា នៅសាលពិសេស២ វិមានព្រឹទ្ធសភា…។
ខ្លឹមសារ៖ នាយកដ្ឋានកិច្ចការហ្រ្វង់កូហ្វូន
រូបភាព៖ នាយកដ្ឋានព័ត៌មាន