ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញជប់លៀងជាមិត្តភាពជូនឯកឧត្តម Stefan Messerer
នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជប់លៀងជាមិត្តភាពជូនឯកឧត្តម Stefan Messerer អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែន សាវនី អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅភោជនីយដ្ឋាន TOPAZ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា