នារសៀលថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មាតុប្រទេសវិញ បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យ និងតាមដានប្រជាធិបតេយ្យ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាភាសាបារាំង (APF) នៅទីក្រុងប៉ូដហ្គោរីកា សាធារណរដ្ឋម៉ុងតេណេហ្គ្រោ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញទទួលដំណើរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន