ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវអនុប្រធានសភាម៉ុងតេណេហ្រ្គោ
កាលពីថ្ងៃសុក្រទី៣០ ខែមករា ឆ្នាំ២០២៦ នៅសភាទីក្រុងប៉ូតហ្គោរីកា ប្រទេសម៉ុងតេណេហ្រ្គោ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង(APF) និងជាអនុប្រធាន(APF) បានអញ្ជើញដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជាចូលជួបពិភាក្សាការងារជាមួយ លោកជំទាវ Zdenka POPOVIC អនុប្រធានសភាម៉ុងតេណេហ្រ្គោ នៅក្នុងការិយាល័យរបស់លោកជំទាវ។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាជំរុញទំនាក់ទនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងស្ថាប័នីតិបញ្ញត្តីទំាងពីរ ដើម្បីផលប្រយោជន៍សម្រាប់ប្រទេសជាតិកម្ពុជា និងម៉ុងតេណេហ្រ្គោ។ នៅក្នុងស្មារតីនេះ លោកជំទាវ អនុប្រធានសភាម៉ុងតេណេហ្រ្គោ បានឯកភាពគាំទ្រគំនិតផ្តួចផ្តើមបង្កើតឱ្យមានក្រុមមិត្តភាពរសភាម៉ុងតេណេហ្រ្គោ-កម្ពុជា។ ទន្ទឹមនឹងនេះដែរ លោកជំទាវបានសម្តែងអំណរសាទរដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំសន្និសិទ្ឋកំពូលអង្គការហ្វ្រង់កូហ្វូនី និងពិចារណាចាត់តាំគណៈប្រតិភូចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយសភាប្រើភាសាបារាំង ដែលនិងប្រព្រឹត្តទៅ នាដើមខែឧសភា ឆ្នាំ២០២៦។