khmer eng
  • ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបជាមួយលោកបណ្ឌិត David Zhan នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) និងសហការី នៅបន្ទប់ទទួលភ្ញៀវរបស់ឯកឧត្តមអគ្គលេខាធិការ វិមានសាមគ្គីភាព។
    ក្នុងជំនួបខាងលើនេះ លោកបណ្ឌិត David Zhan  បានជម្រាបជូនអំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តំណាងជាតិកម្ពុជា និងអំពីគម្រោងក្នុងការចូលរួមចំណែកជម្រុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានសក្តានុពល និងប្រែក្លាយកម្ពុជា ទៅជាមជ្ឍមណ្ឌលអាកាសចរណ៍តំបន់ ពោរពេញដោយសកម្មភាពភាពរស់រវើក តាមរយៈការបន្តពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជាជាមួយនឹងបណ្តាប្រទេសនានាក្នុងតំបន់ ។
    ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត David Zhan និងសហការី ដែលបានជម្រាបអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ព្រមទាំងសកម្មភាពរួមចំណែកជាច្រើនរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។
    ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ និងលោកបណ្ឌិតនាយកប្រតិបត្តិ  ក៏បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរបន្ថែមទៀតនៅពេលខាងមុខ។

    ខ្លឹមសារ៖ ខុទ្ទកាល័យអគ្គលេខាធិការព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន

    H.E. Lay Samkol, Secretary-General of the Senate, Holds Discussions with the Chief Executive Officer of Air Cambodia

    On the morning of Friday March 27, 2026, H.E. Lay Samkol, Secretary-General of the Senate, held a meeting with Dr. David Zhan, Chief Executive Officer of Air Cambodia, along with his colleagues, at Vimean Samakipheap.

    During the meeting, Dr. David Zhan provided a briefing on the company’s strategic development plans in its capacity as the only national carrier of Cambodia, as well as on its initiatives to further strengthen the Cambodia’s tourism sector and to position Cambodia as a key regional hub for air transportation. These objectives are to be achieved through the continued expansion of direct flight connectivity between Cambodia and other countries across the region.

    The Secretary-General expressed his appreciation to Dr. David Zhan and his team for providing update on the development and progress of Air Cambodia, and noted on the company’s significant contributions in promoting Cambodia’s tourism sector.

    At the end, both the Secretary-General and the CEO reaffirmed their commitment to further strengthening cooperation between both institutions in the future.

    Source: Cabinet of the Secretary General of the Senate
    Photo: Information Department


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ