ឯកឧត្តម ងួន សុខវេង អនុញ្ញាតឱ្យកញ្ញា Louise Vaudey ចូលជួបសម្តែងការគួរសម និងជម្រាបលា
នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៩:០០នាទី ឯកឧត្តម ងួន សុខវេង អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ បានអនុញ្ញាតឱ្យកញ្ញា Louise Vaudey ជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃវិទ្យាស្ថានសិក្សានយោបាយ Aix-en-Provence (Sciences Po Aix-en-Provence) និងជាកម្មសិក្សាការីនៅនាយកដ្ឋានកិច្ចការហ្រ្វង់កូហ្វូន នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ចំណុះឱ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញកម្មសិក្សា រយៈពេល ៤ខែ នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ អំឡុងពេលបំពេញកម្មសិក្សា កញ្ញាបានជួយបំពេញការងារនៅក្នុងនាយកដ្ឋានពាក់ព័ន្ធនឹងផ្នែកភាសាបារាំង និងបានជួយបង្រៀនភាសាបារាំងនៅខុទ្ទកាល័យ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានកិច្ចការហ្វ្រង់កូហ្វូន