khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សួ​សុខ​ទុក្ខ និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ មន្ទីរអប់រំ យុវជន និងកីឡា រាជ​ធានី​ភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទី ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួសុខទុក និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារក្នុងបរិបទជំងឺកូវីដ-១៩ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្តរបស់មន្ទីរ។ បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តមប្រធាន បានថ្លែងកោតសរសើរ និងសប្បាយរីករាយចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្មនាពេលកន្លងមក ពិសេសលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពក្នុងបរិបទ នៃការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច និងមធ្យោបាយផ្សេងទៀតដែលមន្ទីរបានអនវត្តន៍ក្នុងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឱ្យការសិក្សារបស់សិស្សមានស្ថេរភាព និងបានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
    ១-បន្តពង្រឹងការងារគ្រប់គ្រង និងបណ្តុះបណ្តាលលោកគ្រួ អ្នកគ្រូឱ្យកាន់តែមានគុណភាព ព្រមទាំងលើកទឹកចិត្តចំពោះលោកគ្រូ អ្នកគ្រូដែលបានខិតខំបង្រៀន
    ២-ត្រូវជំនះរាល់ការលំបាកក្នុងស្ថានភាព នៃការរាតត្បាតពីជំងឺកូវីដ-១៩ ឱ្យក្លាយទៅជាឱកាស ដូចនេះ ត្រូវរៀបចំចក្ខុវិស័យក្នុងដំណើរការសិក្សាតាមបែបគន្លងជីវិតថ្មីឱ្យបានគ្រប់ជ្រុងជ្រោយ និងការត្រៀមមធ្យាបាយផ្សេងៗ ដើម្បីឱ្យការងារសិក្សារបស់សិស្សានុសិស្សទទួលបានជោគជ័យ។
    ៣-បន្តផ្សព្វផ្សាយ និងអប់រំមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឱ្យធ្វើការប្តូរឥរិយាបថក្នុងបរិបទថ្មី ដោយធ្វើការរស់នៅតាមបែបគន្លងថ្មី និងបន្តគោរពតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នូវអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ និងក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ