ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំរបស់អង្គភាពសវនកម្មផ្ទៃក្នុង

ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំរបស់អង្គភាពសវនកម្មផ្ទៃក្នុង
=======
នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ របស់អង្គភាពសវនកម្មផ្ទៃក្នុង (២០២១-២០៣០) នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការ និងថ្នាក់ដឹកនាំអង្គភាពសវនកម្មផ្ទៃក្នុង៕