ឯកឧត្តម ឡៅ ឆន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំពង្រ និងក្រុមប្រឹក្សាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
នៅវេលាម៉ោង១០:០០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំពង្រ និងក្រុមប្រឹក្សាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការចូលរួមការពារ និងណែនាំប្រជាពលរដ្ឋក្នុងឃុំ ឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្រោយពីបានស្តាប់ការរាយការណ៍រួច ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុក្ខដាក់ក្នុងការបំរើប្រជាជនបានល្អ ពិសេសការខិតខំទប់ស្កាត់មិនឱ្យជំងឺកាចសាហាវនេះ រីករាលដាលទៅដល់គ្រួសារផ្សេងទៀតឡើយ និងបានផ្តាំផ្ញើឱ្យខិតខំបន្តអនុវត្តនូវចំណុចល្អទាំងនេះឱ្យបានរហូតដល់ជំងឺកូវីដ-១៩ នេះរលាយសាបសូន្យ ដោយកុំភ្លេចអនុវត្តវិធានការ ៣ការពារ និង ៣កុំ តាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្តម្ភជូនអាល់កុល, ម៉ាស់ និងថវិកាចំនួនដល់អ្នកចូលរួមផងដែរ។