ក្រុមការងារហិរញ្ញវត្ថុនៃអ.ពស ប្រជុំកម្រិតបច្ចេកទេសជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំពីគម្រោងថវិកាព្រឹទ្ធសភាឆ្នាំ២០២២

ក្រុមការងារហិរញ្ញវត្ថុនៃអ.ពស ប្រជុំកម្រិតបច្ចេកទេសជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំពីគម្រោងថវិកាព្រឹទ្ធសភាឆ្នាំ២០២២
=======
នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) ប្រជុំកម្រិតបច្ចេកទេសជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ (online) ដើម្បីពិនិត្យនិងពិភាក្សាស្តីពីការរៀបចំគម្រោងថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២២របស់ព្រឹទ្ធសភា នៅសាលប្រជុំកណ្តាល វិមានព្រឹទ្ធសភា៕