khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរមាន ឯកឧត្តម មួង យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត លោក អុឹង ឡាយឆាយ សមាគមន៍ព្រះវិហារចិនតាតឺហ្វ័រយាន លោក មេភូមិ និងក្រុមយុវជនសសយក ខេត្ត ក្រុង បានអញ្ជើញចុះជួបសំណេះសំណាសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត ចំនួន ១០គ្រួសារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរមាន ឯកឧត្តម មួង យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត លោក អុឹង ឡាយឆាយ សមាគមន៍ព្រះវិហារចិនតាតឺហ្វ័រយាន លោក មេភូមិ និងក្រុមយុវជនសសយក ខេត្ត ក្រុង បានអញ្ជើញចុះជួបសំណេះសំណាសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត ចំនួន ១០គ្រួសារ រស់នៅសង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភជូននូវគ្រឿងឧបភោក បរិភោគមួយគ្រួសារទទួលបាន អង្ក ២០គីឡូក្រាម មី ១កេះ ទឹកសុទ្ធ ៥យួរ ទឹកវីតាល់ ១កេះ និងថវិកា ២០មុឺនរៀល។ នាឱកាសនោះ ឯកឧត្តម បានថ្លែងអំណរ
    ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងត្រូវបន្តចូលរួមទាំងអស់គ្នាក្នុងការគោរពឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្លួនជានិច្ច។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម