ឯកឧត្តម ប៉ុល លឹម បានអញ្ជើញជួបសាកសួរសុខទុក្ខ ឯកឧត្តម ចាន់ ណារ៉េត ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន

នៅរសៀលថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម អន ស៊ុ និងឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលជួបសួរសុខទុក្ខឯកឧត្តម ចាន់ ណារ៉េត លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានលេខ៣០ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ។