ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រក្សាឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
នារសៀលវេលាម៉ោង១:៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រក្សាឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានអ្នកចូលរួមសរុបចំនួន៤៨នាក់ ដោយបានស្តាប់របាយការណ៍ ឃើញថាក្រុមប្រឹក្សាឃុំ មានការសាមគី្គ ស្រុះដៃគ្នាអនុវត្តការងារបានល្អគួរឱ្យមោទនភាព ទាំងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការរក្សាសន្តិសុខ សុវតិ្តភាព ពិសេសការខិតខំបំផុសប្រជាពលរដ្ឋ យុវជន និងកុមារ អាយុ ១២ឆ្នាំឡើង ឱ្យចូលរួមចាក់ថ្នំាការពារជំងឺកូវីដ-១៩ ។ ខិតខំបន្តអប់រំប្រជាពលរដ្ឋឱ្យរៀនរស់តាមបែបគន្លងថ្មីជាមួយជំងឺកូវី-១៩ ដោយអនុវត្តវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោ និងតាមការណែនំារបស់ក្រសួងសុខាភិបាល។ ក្នុងពេនោះ ឯកឧត្តម បានឧបត្ថម្ភជូននូវថវិកាក្នុងម្នាក់ ២ម៉ឺនរៀលផងដែរ។