ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមរាជសីហ៍ ជួបសំណេះសំណាលជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត
នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមរាជសីហ៍ ជួបសំណេះសំណាលជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងប្រគល់សម្ភារ គ្រឿងឧបភោគបរិភោគមួយចំនួនជូនរដ្ឋបាលខេត្តកំពត សម្រាប់សកម្មភាពសង្គម ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។
អំណោយដែលបានប្រគល់ជូននាឱកាសនោះរួមមាន ៖ អង្ករ មី ទឹកបរិសុទ្ធ ម៉ាស់ និងអាល់កុល។