khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ស្នោ និងសង្កាត់អាឡោក ស្ថិតនៅសាលាសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ស្នោ និងសង្កាត់អាឡោក ស្ថិតនៅសាលាសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅ ពិសេសជំងឺកូវីដ-១៩ ការងារចាក់វ៉ាក់សាំងជូនដល់កុមារមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ និងការត្រៀមចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ មានអាយុ១៨ឆ្នាំឡើង ដែលនឹងចាប់ផ្តើមចាក់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ១០២១ នេះតទៅ។ បន្ទាប់ពីស្តាប់សេចក្កីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានវាយតម្លៃខ្ពស់ចំពោះការខិតខំនាពេលកន្លងមករបស់អាជ្ញាធរ ក្នុងការបង្ការ និងទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ ការជំរុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញ។ បន្ថែមលើនោះ ឯកឧត្តមបានផ្តល់ជាអនុសាសន៍មួយចំនួនដូចជា ៖ ១-លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យបន្តប្រឹងប្រែងការងារចំពោះមុខ ២-បញ្ហាជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់ជាន់ថ្នាក់បាននឹងកំពុងបំពេញកិច្ចការជាទីគាប់ប្រសើរ ក៏ប៉ុន្តែជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈម ៣-បន្តការប្រយុទ្ធប្រឆាំងតាមរយៈការចាក់វ៉ាក់សាំង ការអប់រំដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ អនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ យ៉ាងតឹងរ៉ឹង ចំពោះទីកន្លែងដែលមានការជួបជុំគ្នាដូចជា សាលារៀន វត្តអារ៉ាម ទីផ្សារ ភោជនីយដ្ឋានជាដើម និងត្រូវចាត់វិធានការណ៍ចាំបាច់ក្នុងករណីមានការចម្លងមេរោគកូវីដ-១៩ បម្លែងខ្លួនប្រភេទថ្មី ៤-ប្រយុទ្ធប្រឆាំងនឹងការចរាចរណ៍ព័ត៌មានក្លែងក្លាយ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ៥-អនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្ហាញនូវសមិទ្ធិផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាន គឺជាសេចក្តីសង្ឃឹម និងអនាគតដ៏រុងរឿងរបស់ប្រទេសជាតិយើង។ ៦- ត្រៀមការងារបោះឆ្នោតអោយបានល្អ អោយទទួលជោគជ័យ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍន៍ប្រទេសជាតិយើង។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមប្រធានបានឧបត្ថម្ភនូវថវិកាមួយចំនួន និងមីចំនួន ១០កេសផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត