ឯកឧត្តម ម៉ែន ស៊ីផាន់ ដឹកនាំកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃក្រុមសភាជាតិកម្ពុជា-APF
នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា គណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃក្រុមសភាជាតិកម្ពុជា-APF និយាយភាសាបារាំង ដឹកនាំដោយឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធាន និងជាអនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានប្រជុំពិនិត្យពិភាក្សាត្រៀមចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃសភានិយាយភាសាបារាំង(APF) ដែលប្រារព្វធ្វើតាមប្រព័ន្ធអនឡាញ (Zoom) នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នាពេលខាងមុខ នៅវិមានព្រឹទ្ធសភា៕