ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករង ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា អញ្ជើញនាំយកទេយ្យវត្ថុ បច្ច័យ និងគ្រឿងឧបភោគ បរិភោគ ទៅវេរប្រគេនព្រះសង្ឃ នៅវត្តបុទុមវតី
ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករង ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា អញ្ជើញនាំយកទេយ្យវត្ថុ បច្ច័យ និងគ្រឿងឧបភោគ បរិភោគ ទៅវេរប្រគេនព្រះសង្ឃ នៅវត្តបុទុមវតី
=======
នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករង លោកជំទាវ សាយ ចាន់ណាក់ នាយិការង ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកបច្ច័យ ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាណាចក្រកម្ពុជា និងលោកជំទាវ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចចូលរួមកាន់បិណ្ឌវេនទី១៤ នៅវត្តបុទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ…។
ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ដែលយកទៅប្រគេនដល់ព្រះសង្ឃ រួមមាន៖ អង្ករ២តោន ទឹកក្រូច៣០កេស ទឹកបរិសុទ្ធ៥០កេស ត្រីខ៣កេសធំ ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ស្ករស ២បាវធំ មី៥កេសធំ តែ១០គីឡូក្រាម ទឹដោះគោ៥កេស សាដក២០៣កញ្ចប់ ក្រណាត់ស៣០ដុំ ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ នាយករង នាយិការង ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តមទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា ព្រមទាំងឯកឧត្តមអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោកជំទាវ ក៏បានអញ្ជើញសួរសុខទុក្ខព្រះរាជសុខភាព និងនាំយកនូវទេយ្យវត្ថុ បច្ច័យរបស់សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ចំនួនដប់ពាន់ដុល្លារអាមេរិក ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបុទុមវតី ដែលកំពុងមានអាពាធ នៅមហាកុដិផងដែរ…៕