លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំឆ្លងបញ្ជីផ្គូផ្គងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២
នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំឆ្លងបញ្ជីផ្គូផ្គងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ ទាំង១១ឃុំ ទូទាំងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សមាសភាព ដែលបានចូលរួមនាឱកាសនោះមាន ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ ប្រធាន គណៈកម្មាធិការគណបក្សស្រុក និងសមាជិកគណៈអចិន្ត្រៃយ៍ស្រុក នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។