ឯកឧត្ដម សត ណាឌី អញ្ជើញចុះជួបជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកវិល
![](https://senate.gov.kh/wp-content/uploads/2021/10/photo_2021-10-23_13-53-58.jpg)
ឯកឧត្ដម សត ណាឌី អញ្ជើញចុះជួបជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកវិល
______
នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ និងមេភូមិទាំងដប់ ក្នុងសង្កាត់ទឹកវិល ដើម្បីពិនិត្យលើការងារចុះឈ្មោះបោះឆ្នោត និងដោះស្រាយបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋដែលសាងសង់លំនៅឋានពាក់ព័ន្ធនឹងអាជ្ញាធរជាតិអប្សរា ស្ថិតនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។