ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និង លោកជំទាវ បានទៅចូលរួមអង្គកឋិនទាន នៅវត្តខេមរាសាមគ្គីមុនីរង្សី
នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ ខ្ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និង លោកជំទាវ បានទៅចូលរួមអង្គកឋិនទាន នៅវត្តខេមរាសាមគ្គីមុនីរង្សីនៅក្នុងស្រុកពួក ខេត្តសៀមរាប ជាមួយនោះ ឯកឧត្តម បានទូលព្រះគ្រូចៅអធិការវត្ត សូមព្រះអង្គ ជួយផ្សព្វផ្សាយ ឱ្យពុទ្ធបរិស័ទ ចូលរួមអនុវត្ត ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ក្នុងការចូលរួមបុណ្យនេះ ឯកឧត្តម និងលោកជំទាវ ក៏បានចូលបុណ្យនូវបច្ច័យ ចំនួន ៥០០,០០០រៀលផងដែរ។