khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចុះទៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរដោយលោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ និងលោកស្រីប្រធានឃុំផ្អាវ បានអញ្ជើញចុះទៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលផ្ទះដែលរងគ្រោះអគ្គីភ័យ នាពេលកន្លងមក ហើយបច្ចុប្បន្នបានសាងសង់រួច ដោយឯកឧត្តម បានជួយថវិកា ចំនួន៣លានរៀល។ ក្នុងពេលនោះ ឯកឧត្តម និងលោកអភិបាលស្រុក បាននាំយកនូវសម្ភារមួយចំនួនចែកជូនប្រជាពលរដ្ឋ ចំនួន១០គ្រួសារ ដែលមានជីវភាពខ្វះខាតក្នុងវិបត្តជំងឺកូវីដ-១៩ ដោយមួយគ្រួសារទទួលបាន ៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ០១យួរ ទឹកសុីអុីវ ០១យួរ មុី ០១កេះ ក្រម៉ា ០១ ម៉ាស់ចំនួន ៥០ម៉ាស់ សាប៊ូក្រអូប ២ដុំ ប៊ីចេង កន្លះឝីឡូក្រាម និងថវិកា ១មុឺនរៀល។ ឯកឧត្តម ផ្តាំផ្ញើសូមបង ប្អូន បន្តរួមគ្នាអនុវត្តវិធានការ ៣កុំ និង៣ការពារ និងនាំគ្នាទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតតាមការណែនាំរបស់ គ ជ ប ឱ្យបានគ្រប់គ្នា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail