khmer eng
  • ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល សាក​សួរ​សុខ​ទុក្ខ និង​នាំ​អំណោយ​របស់​សម្តេច​វិបុល​សេនា​ភក្តី ចែក​ជូន​ប្រជា​ពលរដ្ឋ
     
    ចែករំលែក ៖


    ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា តំណាង ដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋ ស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើដោយឯកឧត្តម បា្រក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមភាគទី៣ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចវិបុលសេនាភក្តីចែកជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។
    ក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រកាន់ខ្ជាប់នូវការអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ និងត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗកុំឲ្យលេងទឹកដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិត នៅក្នុងអំឡុងពេលមានទឹកជំនន់ និងពេលទឹកជំនន់បានបញ្ចប់។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋត្រូវចូលរួមបង្ការ និងទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ១៩ និងខិតខំអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail