ឯកឧត្តម ប៉ុល លឹម ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤
នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ប៉ុល លឹម ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើ៖
១-ទិសដៅការងារចន្លោះសម័យប្រជុំព្រឹទ្ធសភា
២-ពិភាក្សាលើផែនការប្រតិបត្តិឆ្នាំ២០២២
៣-បញ្ហាផ្សេងៗ៕