គណៈប្រតិភូព្រឹទ្ធសភាអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធបុព្វការីជននៅវិមានឯករាជ្យ
ក្នុងឱកាសប្រារព្វពិធីបុណ្យខួបអនុស្សាវរីយលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមកិតិ្តសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធបុព្វការីជន នៅវិមានឯករាជ្យ រាជធានីភ្នំពេញ៕