khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ រួមទាំងបុត្រា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងភ្ជុំបិណ្ឌ និងបង្សុកូលឧទ្ទិសជីដូនជីតា
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ រួមទាំងបុត្រា បុត្រី អមដំណើរដោយឯកឧត្តម លោកជំទាវ មន្រ្តីខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងភ្ជុំបិណ្ឌ និងបង្សុកូលឧទ្ទិសជីដូនជីតា បន្ទប់មកឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ ទៅវេរប្រគេនដល់ព្រះសង្ឃរួមជាមួយប្រជាពុទ្ធបរិស័យចំណុះជើងវត្ត និងបានចែកជូននូវថវិកា សំភារៈ ជាទេយ្យទានដល់លោកតាលោកយាយ អ្នកចូលរួម ព្រមទាំងចូលរួមបច្ឆ័យសម្រាប់តំកល់ ដើម្បីបន្តការកសាងសមិទ្ធផលនានាក្នុងវត្តបន្តទៀត រួមមានប្រាក់រៀលចំនួន ១០,៥០០,០០០៛ (ដប់លានប្រាំសែនរៀល) និងប្រាក់ដុល្លាចំនួន ៧០០$ (ប្រាំពីររយដុល្លា) កម្មវិធីនេះប្រព្រឹត្តនៅវត្តទេពនិម្មិត ហៅវត្តអញ្ចាញ ស្ថិតនៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail