ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញទៅចូលរួមពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តប្រាសាទឥន្ទ្រា ហៅវត្តគោកប៉ាទ្រី
នៅថ្ងៃសុក្រ ទី១៩ ខែ វិចិ្ឆកាឆ្នាំ ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញទៅចូលរួមពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តប្រាសាទឥន្ទ្រា ហៅវត្តគោកប៉ាទ្រី ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុមសៀមរាប ខេត្តសៀមរាប ដែលជាថ្ងៃបុណ្យកឋិនចុងក្រោយ តាមព្រះពុទ្ធានុញ្ញាត និងបានចូលបច្ច័យមួយចំនួនផងដែរ។