អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីផ្សព្វផ្សាយសៀវភៅណែនាំស្តីពី សវនកម្មលើកិច្ចសហប្រតិបត្តិការ
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការព្រឹទ្ធសភា (អ.ពស) បានអញ្ជើញជាអធិបតីភាពក្នុងពិធីស្តាប់បទបង្ហាញស្តីពី សៀវភៅណែនាំស្តីពីសវនកម្មលើកិច្ចសហប្រតិបត្តិការ នៅសាលសិក្ខាសាលាខាងជើង នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
សៀវភៅណែនាំនេះ ត្រូវបានធ្វើបទបង្ហាញដោយលោក ព្រហ្ម ច័ន្ទមុនី ប្រធានអង្គភាពសវនកម្មផ្ទៃក្នុង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕