ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការ ស្តីពី បរិវត្តកម្មព្រឹទ្ធសភាអេឡិចត្រូនិក២០២២-២០៣០
នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងផែនការស្តីពីបរិវត្តកម្មព្រឹទ្ធសភាអេឡិចត្រូនិក២០២២-២០៣០ នៅសាលសិក្ខាសាលាខាងជើង នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាន។