khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញជូបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៥ ចុះស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    ព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក្រុមសមាជិកព្រឹទ្ធសភា ប្រចំាភូមិភាគទី៧ បានអញ្ជើញជូបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៥ ចុះស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ចំនួន២៩រូបដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ នៅសាលប្រជុំសាលាស្រុកជលគិរី។ ក្រោយពីបានស្ដាប់របាយការណ៍ អំពីសភាពការណ៍ទូទៅរបស់ស្រុករួចមក ឯកឧត្តម បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្ដេចប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងប្រជាពលរដ្ឋទូទាំងស្រុកជលគិរី ដែលបានសាមគ្គីគ្នាខិតខំបំពេញភារកិច្ចកន្លងមកធ្វើឱ្យភូមិ ឃុំ មានសុខសន្តិភាព និងមានការអភិវឌ្ឍជាបន្តបន្ទាប់។ ឯកឧត្តម បានជម្រាបដោយសង្ខេបនូវតួនាទីរបស់ក្រុមប្រឹក្សាឃុំសង្កាត់ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការបម្រើសេវាសាធារណ: សុខុមាលភាពប្រជាពលរដ្ឋ ពិសេសជម្ងឺកូវីដ-១៩ ទោះបីជាព្រឹត្តិការណ៍ ២០កុម្ភ: បានបិទបញ្ចប់ក៏ដោយ ចាំបាច់ត្រូវតែបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ណែនាំឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់គ្នា រំលឹកពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ចុងបញ្ចប់ឯកឧត្តម បានឧបត្តម្ភ អាកុល ម៉ាស ជូនគ្រប់ឃុំ សាលាស្រុក មណ្ឌលសុខភាពទាំង៣ ថវិកាមួយចំនួនដល់អ្នកចូលរួមផងដែរ ដោយចំណាយអស់ថវិកា ចំនួន២ ៩៨៥ ០០០៛។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត