ព្រឹទ្ធសភាសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលមកចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនសមាជិកព្រឹទ្ធសភា និងមន្រ្តី អ.ពស
ព្រឹទ្ធសភាសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលមកចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនសមាជិកព្រឹទ្ធសភា និងមន្រ្តី អ.ពស
=======
នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ ក្នុងនាមតំណាងឱ្យព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសម្តែងនូវការគោរពកោតសរសើរប្រកបដោយការដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលបានអញ្ជើញមកផ្តល់ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៤) ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ វិមាន៧មករា ទីប្រឹក្សា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) និងក្រុមគ្រួសារសរុបចំនួន ១៤៩៤នាក់ នៅវិមានព្រឹទ្ធសភា ពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
ប្រភព៖ នាយកដ្ឋានព័ត៌មាន