អ.ពស រៀបចំកម្មវិធីចែករំលែកវិធីសាស្រ្តក្នុងការស្នើសុំការគាំទ្រពីប្រទេសចិន
អ.ពស រៀបចំកម្មវិធីចែករំលែកវិធីសាស្រ្តក្នុងការស្នើសុំការគាំទ្រពីប្រទេសចិន
=======
នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) បានរៀបចំកម្មវិធីបទបង្ហាញស្តីពី ការចែករំលែកវិធីសាស្រ្តក្នុងការស្នើសុំការគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
កម្មវិធីនេះ ធ្វើបទបង្ហាញដោយលោកបណ្ឌិត ជាមុនីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។