khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រឹក្សាឃុំទាំង១០ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    នាថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រឹក្សាឃុំទាំង១០ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សរុបចំនួន៧០រូប ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក និងលោកអភិបាល អភិបាលរងស្រុក ស្ថិតនៅសាលប្រជុំសាលាឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្រោយពីបានស្ដាប់របាយការណ៍ អំពីសភាពការណ៍ទូទៅរបស់ស្រុករួចមក ឯកឧត្តម បានពាំនាំនូវការសុខទុក្ខពីសម្ដេចប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងប្រជាពលរដ្ឋទូទាំងស្រុក ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនលើការងារភូមិ ឃុំ មានសុវត្ថិភាព ការបម្រើសេវាសាធារណ: សុខុមាលភាពប្រជាពលរដ្ឋ ការងារអភិវឌ្ឍមូលដ្ឋាន ពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ល។ ជម្រាបជូនសង្ខេបអំពីមុខងាររដ្ឋសភា ព្រឹទ្ធសភា និងតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ។ ឯកឧត្តម ក៏បានរំលឹកពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ព្រមទាំងជម្រុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជម្រុញគ្រប់ៗគ្នា។ ចុងបញ្ចប់ ឯកឧត្តមបានឧបត្តម្ភអាកុល ម៉ាស ជូនគ្រប់ឃុំ សាលាស្រុក មណ្ឌលសុខភាព ថវិកាមួយចំនួដល់អ្នកចូលរួមផងដែរ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ក្នុងឱកាសឧត្តុង្គឧត្តមសិរីមង្គលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ គ.ស.២០២៦ គោរពជូន
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងក្នុងន័យពង្រឹងចំណងមិត្តភាព និងការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស នៃសាលាហាលីម៉ះ ម៉ាន់ សូត
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចូលរួមពិធីសូត្រមន្ដសុំសិរីសួស្ដី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    ឯកឧត្តម លី សារី និងលោកជំទាវ កង សៅរ៍ធន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន នៅខេត្តកំពត
    thumbnail
     
    ឯកឧត្តមសន្តិបណ្ឌិត តេង សាវង្ស និងឯកឧត្តម អ៊ុក គង់ អញ្ជើញចូលរួមពិធីបូជាសពម្តាយបង្កើតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត