khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញក្រុមប្រឹក្សាសង្កាត់ទាំង ៤ របស់ក្រុង ចំនួន២៨រូប
     
    ចែករំលែក ៖

    នារសៀលថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:00នាទី ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញក្រុមប្រឹក្សាសង្កាត់ទាំង ៤ របស់ក្រុង ចំនួន២៨រូប ដោយមានការចូល រួមពីក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីសាលាក្រុង ស្ថិតនៅសាលប្រជុំសាលាក្រុងកំពង់ឆ្នាំង។ ក្រោយពីបានស្តាប់របាយការណ៍របស់លោកអភិបាលក្រុង ស្តីពីសភាពការណ៍ទូទៅរបស់ក្រុងរួចមក ឯកឧត្តម បានពាំនាំនូវការសាកសួរសុខទុក្ខ និងការថ្លែងអំ ណរគុណ ពីថ្នាក់ដឹកនាំព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាសង្កាត់ ក្រុមប្រឹក្សាក្រុង គណៈ អភិបាលក្រុង និងប្រជាពលរដ្ឋទូទាំងក្រុង ដែលបានសាមគ្គីគ្នាខិតខំបំពេញ ភារកិច្ចកន្លង មកតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឱ្យភូមិ សង្កាត់ មានសុខសន្តិភាព មានការអភិវឌ្ឍ ប្រជាជនមានជីវភាពធូរធារ ពិសេសបានវាយតម្លៃខ្ពស់ពីសក្ដានុពលរបស់ក្រុង ដែលជាមជ្ឈមណ្ឌលនយោបាយ វប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច របស់ខេត្ត។ បន្តពង្រឹងការអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ណែនាំជម្រុញឱ្យប្រជាពលរដ្ឋគ្រប់គ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងបានរំលឹកពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលខិតជិតមកដល់។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្តម្ភ ជូនអាកុល ម៉ាស និងថិវកាមួយចំនូន ដល់សង្កាត់ទាំង៤ និងសាលាក្រុង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ក្នុងឱកាសឧត្តុង្គឧត្តមសិរីមង្គលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ គ.ស.២០២៦ គោរពជូន
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងក្នុងន័យពង្រឹងចំណងមិត្តភាព និងការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស នៃសាលាហាលីម៉ះ ម៉ាន់ សូត
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចូលរួមពិធីសូត្រមន្ដសុំសិរីសួស្ដី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    ឯកឧត្តម លី សារី និងលោកជំទាវ កង សៅរ៍ធន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន នៅខេត្តកំពត
    thumbnail
     
    ឯកឧត្តមសន្តិបណ្ឌិត តេង សាវង្ស និងឯកឧត្តម អ៊ុក គង់ អញ្ជើញចូលរួមពិធីបូជាសពម្តាយបង្កើតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត