khmer eng
  • ឯកឧត្តម ឡោក ឆាយ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការពិនិត្យ និងពិភាក្សាលើការចូលនិវត្តន៍មុនកាលកំណត់
     
    ចែករំលែក ៖

    ឯកឧត្តម ឡោក ឆាយ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការពិនិត្យ និងពិភាក្សាលើការចូលនិវត្តន៍មុនកាលកំណត់
    ========
    នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ គណៈកម្មការកិច្ចការពិនិត្យ និងពិភាក្សាលើការចូលនិវត្តន៍មុនកាលកំណត់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា និងវាយតម្លៃស្ថានភាពការបាត់បង់សម្បទាវិជ្ជាជីវៈរបស់លោកស្រី គល់ សារិន ដែលបានស្នើសុំចូលនិត្តន៍មុនកាលកំណត់ និងពិនិត្យលើបញ្ហាផ្សេងៗ ព្រមទាំងការចូលរួមផ្តល់ជាមតិយោបល់របស់ឯកឧត្តម លោកជំទាវ សមាជិកអង្គប្រជុំ។
    កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ នៃអគ្គនាយកទាំង៥ អគ្គាធិការ និងនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង