khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំខេត្ត អង្គភាពជុំវិញខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ទូទាំងខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    ស្ថិតនៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំខេត្ត អង្គភាពជុំវិញខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ទូទាំងខេត្ត ចំនួន៤៥៦នាក់ ក្រោមអធិបតីភាព សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ក្នុងឱកាសនោះឯកឧត្តម បានបន្តចូលរួមពិធីលើកទឹកចិត្តប្រគល់ម៉ូតូ ចំនួន២៣គ្រឿង ដល់សិស្សទើបប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តទទួលបាននិទ្ទេសA ចំនួន២៣រូប និងជូនលិខិតសរសើរដល់នាយកសាលាដែលមានសិស្សមានស្នាដៃផងដែរ។​


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២