khmer eng
  • លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៩:០០ព្រឹក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើ ៖
    ១-ឯកសារដែលបានធ្វើ សម្រាប់ជំនួបជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នាពេលខាងមុខ។
    ២-សំណួរ របស់សមាជិក សមាជិកាគណៈកម្មការសម្រាប់ជំនួបជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នាពេលខាងមុខ។
    ៣-សេចក្តីព្រាងគោលបំណង កម្មវិធី ចុះបេសកកម្មខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ។
    ៤-របាយការណ៍ចំណូល-ចំណាយថវិការបស់គណៈកម្មការប្រចាំខែមករា ឆ្នាំ២០២២
    ៥-បញ្ហាផ្សេងៗ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    thumbnail
     
    សារលិខិតជូនពររបស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ គោរពជូន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាថ្ងៃដ៏មហានក្ខត្តឫក្សប្រកបដោយមង្គលាភិរម្យ ប្រពៃថ្លៃថ្លានឹងចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០:៤៨នាទីព្រឹក