khmer eng
  • លោកជំទាវ ជា ច័ន្ទទេវី បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន៤៥ គ្រួសារ ស្ថិតនៅក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម
     
    ចែករំលែក ៖

    នាព្រឹកទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៨ៈ៣០ នាទីព្រឹក លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន៤៥ គ្រួសារ ស្ថិតនៅក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម។ ក្នុងពិធីសំណេះសំណាលនោះលោកជំទាវក៏បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធភា ដល់បងប្អូនប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវបាននាំយកនូវអំណោយមួយចំនួនរួមមាន ទឹកសុីវអុីវ មីជាតិ ម៉ាស់ ថ្នាំផ្តាសាយចិន ខ្ញីទឹកឃ្មុំ និងថិកាមួយចំនួន។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail