khmer eng
  • លោកជំទាវ ឯម ផលាមុនី អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកប្រាសាទបាគង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកប្រាសាទបាគង ដឹកនាំដោយលោក ស៊ូ ផ្លាតុង អភិបាលនៃគណៈអភិបាលស្រុក ដោយមានការចូលរួមពីសំណាក់មេភូមិ អនុភូមិ និងជំនួយការភូមិជានារី ចំនួន ៥៩នាក់ ស្ថិតនៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងឱកាសផងដែរ លោកជំទាវ បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹងវិធានការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ពិសេសត្រូវចូលរួមអនុត្តឱ្យបានទាំងអស់នូវវិធានការសុខាភិបាល ៣កុំ ៣ការពារ។

    មុននឹងបញ្ចប់ លោកជំទាវ បាននាំយកអំណោយជូនដល់មេភូមិ អនុភូមិ និងជំនួយការភូមិជានារី ចំនួន ៥៩នាក់ ដោយក្នុងម្នាក់ៗទទួលបានសាប៊ូ ០១ដុំ កន្សែងពោះគោ ០១ និងថវិកាចំនួន៣០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ២,៥៧០,០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ